Ads 468x60px

សិស្សរៀនក្រៅសាលា ស្នា​ដៃមិនចាញ់សិស្ស រៀនក្នុងសាលាដែរតើ................!! ...!!!

Wednesday, December 10, 2014

របៀប​ប្រើ​គណនី​ច្រើន​​ក្នុង​គេហទំព័រ​តែ​មួយ​​​លើ Firefox




ប្រភពមកពីhttp://porpok.com/


ដោយ តាម​ធម្មតា​​ដើម្បី​អាច​ប្រើ​គណនី​ច្រើន​នៅ​លើ​គេទំព័រ​ដូច​គ្នា ដូច​ជា Gmail ជា​ដើម​ អ្នក​​​ចាំ​បាច់​​ចូល​ប្រើ​នូវ​គណនី​ទាំង​នោះ​នៅ​លើ​កម្មវិធី​រុក​រក​(web browser)​ ផ្សេងៗ​គ្នា ឬ​បើក​ឈ្មោះ​គណនី​ប្រើ​ប្រាស់​បន្ថែម​សម្រាប់​ការ​ប្រើ Google Chrome ​ដែល​ជា​ការ​លំបាក​ក្នុង​ការ​ចល័ត​ចេញ​ចូល  ។ យ៉ាង​ណា​មិញ​ថ្មី​ៗ​នេះ​យើង​ទើប​ទទួល​បាន​នូវ​​កម្មវិធី​បន្ថែម​ថ្មី​​មួយ​​របស់​ Firefox ដែល​មាន​ឈ្មោះ​ថា Multifox អាច​ឲ្យ​អ្នក​ចូល​ប្រើ​គណនី​ផ្សេងៗ​នៅ​លើ​គេហទំព័រ​តែ​មួយ​ដោយ​មិន​បាត់​បង​គណនី​ដើម​ដែល​កំពុង​ចូល​ប្រើ​ ​ប៉ុន្តែ​​​លក្ខណសម្បត្តិ​​កម្មវិធី​ គឺ​តម្រូវ​ឲ្យ​យើង​បើក​នូវ​ការ​ប្រើប្រាស់​ថ្មី (profile) ​ពោល​គឺ មាន​លក្ខណៈ​ដូច​ជា​ការ​បើក​ឈ្មោះ​គណនី​ប្រើ​ប្រាស់​ថ្មី​នៅ​ក្នុង​កម្មវិធី​ Google Chrome ដែរ ។
ការ​ដំឡើង​កម្មវិធី Multifox ៖
  • បើក​ Firefox browser រួច​ចុច​លើ​​ Firefox បន្ទាប់​​មក​​ click ពាក្យ​ថា​ “Add-ons”  ​ដូច​រូប
  • ​បំពេញ​​ពាក្យ “Multifox” ក្នុង​ប្រអប់​ស្វែង​រក​ រួច​ចុច​គ្រាប់​ចុច​ Enter នៅ​​លើ​ក្ដារ​ចុច​
  • ជ្រើស​រើស Multifox 2.0.7 និង​ចុច​ button “Install
ក្រៅ​ពី​​វិធី​ខាង​លើ​អ្នក​អាច​ចូល​ទៅ​កាន់​តំណ​​ភ្ជាប់​នេះ​ក៏​បាន Install Multifox for Firefox (សម្រាប់​​អ្នក​ដែល​កំពុង​ឈរ​នៅ​លើ Firefox) ។
ការ​ប្រើ​ប្រាស់​ ៖
  • បន្ទាប់​ពី​ដំឡើង​រួច​ កម្មវិធី firefox របស់​អ្នក​នឹង​ទទួល​បាន​​ដូច​រូប​ខាង​ក្រោម​
  • ដូច​រូប​ខាង​លើ​ចុច​​លើ Button របស់ Multifox និង​យក New (ឬ​ប្រើ shortcut Ctr+Alt+M ) ដើម្បី​បើក​​ការ​ប្រើ​ប្រាស់​ថ្មី (profile)
  • បន្ទាប់​មក​អ្នក​នឹង​ទទួល​បាន Profile 2, Profile 3 និង​ជា​បន្ត​បន្ទាប់​ទៅ​តាម​ចំនួន​ដែល​អ្នក​បើក ​​។ ស្ថិត​នៅ​លើ​ Profile នីមួយៗ​អ្នក​ក៏​​អាច​ធ្វើ​ការ​លុប និង​កែ​ឈ្មោះ​ដើម្បី​ងាយ​ស្រួល​សំគាល់​​ផង​ដែរ​
  • ​ក្រៅ​ពី​នេះ​ សម្រាប់​ការ​ចល័ត​ទៅ​មក​រវាង​ Profile នីមួយៗ​ អ្នក​គ្រាន់​តែ​ចុច​ទៅ​លើ​​ឈ្មោះ​ Profile ​​នោះ​អ្នក​នឹង​អាច​​ចូល​ទៅ​កាន់​ Profile នោះ​ដោយ​ស្វ័យ​ប្រវត្តិ​
តាម​រយៈ​កម្មវិធី​បន្ថែម​នេះ យើង​ខ្ញុំ​ជឿ​ថា ​ពេល​នេះ​កុំព្យូទ័រ​របស់​អ្នក​អាច​ចែករំលែក​​សម្រាប់​មិត្តភ័ក្ដិ ​ចូល​ប្រើ​​បណ្ដាញ​សង្គម​ Facebook ក៏​ដូច​ជា បណ្ដាញ​សង្គម​ផ្សេងៗ​ទៀត និង​ចូល​ប្រើ​អ៊ីមែល នៅ​លើ​​កម្មវិធី Firefox ក្នុង​ពេល​តែ​មួយ​ ស្រប​ពេល​​​ដែល​លោក​អ្នក​កំពុង​តែ​ប្រើ​ដែរ ៕

0 comments:

Post a Comment