Ads 468x60px

សិស្សរៀនក្រៅសាលា ស្នា​ដៃមិនចាញ់សិស្ស រៀនក្នុងសាលាដែរតើ................!! ...!!!

Monday, October 20, 2014

របៀបដំឡើង Windows 7

នេះជាវិធីសាស្រ្តដែលបង្ហាញអំពីរបៀបដំឡើង Microsoft Windows 7 Ultimate. វិធីសាស្រ្តនេះគឺ​ស្រដៀងទៅនឹងជំនាន់ផ្សេងទៀតរបស់ Windows 7 ដូចជា Home Premium ដែរ។
វិធីសាស្រ្តដែលល្អដើម្បីដំឡើង Windows 7 គឺជាការដំឡើងថ្មី។ វាមិនពិបាកទេនៃដំណើរការដំឡើង​ថ្មីនេះ។ មុននឹងអ្នកចាប់ផ្ដើមដំណើរការដំឡើង Windows 7 ចំណេះអាយធីសុំណែនាំអ្នកនូវតម្រូវការ​របស់ Windows 7 ដើម្បីអោយប្រាកដថា Hardware របស់អ្នកត្រូវនឹងប្រព័ន្ធដំណើរការ Windows 7។ មុននឹងដំណើរការដំឡើង Windows 7 អ្នកគួរតែទាញយកនូវរាល់ Driver ពី Website ហើយរក្សាទុក​​​រាល់ Driver ចំបាច់ទាំងនោះនៅលើ CD-R រឺក៏ USB Drive។
ប្រព័ន្ធដំណើរការ Windows គឺជា Bootable។ ដើម្បី Boot ពី DVD បាន អ្នកត្រូវកំណត់នូវ Boot Sequence។ ចូរមើលនូវ Boot Sequence ក្នុង BIOS Setup ហើយកំណត់អោយវាធ្វើការ Boot ពី CD-ROM/DVD-ROM។

ជំហ៊ានទី១៖

ដាក់ Windows 7 DVD ទៅក្នុង DVD-ROM ហើយដំណើរការម៉ាស៊ីនរបស់អ្នក។ Windows 7 នឹងចាប់ផ្ដើម​ដំណើរការ Boot ហើយអ្នកនឹងឃើញរូបភាពដូចខាងក្រោម។

ជំហ៊ានទី២៖

សូមកំណត់នូវ ភាសា ពេលវេលា និង ក្ដារចុច។ ជ្រើសរើសនូវតម្រូវការកំណត់របស់អ្នក រួចចុច Next ដើម្បីបន្ត។

ជំហ៊ានទី៣៖

ក្នុងជំហ៊ានទី៣នេះ គឺតម្រូវអោយអ្នក ដំឡើង រឺក៏ ជួសជុល Windows 7។ សូមចុច Install now ដើម្បី​ធ្វើការដំឡើងថ្មី។

ជំហ៊ានទី៤៖

អាននូវ License terms ហើយចុច Tick “I accept license terms” ។ បន្ទាប់មក ចុច Next ដើម្បីបន្ត។

ជំហ៊ានទី៥៖

ឥឡូវអ្នកមានជម្រើស ២។ Upgrade or Custom (Advanced)។ សូមចុច Custom (Advanced) សម្រាប់​ការដំឡើងថ្មី។

ជំហ៊ានទី៦៖

ជ្រើសរើសទីតាំងក្នុងការដំឡើង។ ប្រសិនបើកុំព្យូទ័រអ្នកមាន១ Drive នោះអ្នកនឹងទទួលបានជម្រើស​ស្រដៀងទៅនឹងរូបភាពខាងក្រោម។ អ្នកអាចចុច Next ដើម្បីបន្ត។ តែប្រសិនបើអ្នកមានច្រើន Drive រឺ Partition នោះអ្នកអាចចុចទីតាំងណាមួយដែលអ្នកពេញចិត្ត ហើយចុច Next។ ប្រសិនអ្នកចង់កែប្រែ​ទ្រង់ទ្រាយ (format) រឺក៏បែងចែក (partition) Drive សូមចុច Drive Options (advance) មុននឹងចុច Next។

ជំហ៊ានទី៧៖

ខាងក្រោមនេះគឺជាដំណើរការនៃ Windows ក្នុងការចាប់ផ្ដើមការដំឡើង និងចម្លងរាល់ឯកសារសំខាន់ៗ​ដាក់ក្នុង Hard Drive ដូចដែលបានបង្ហាញក្នុងរូបភាពខាងក្រោម។

ជំហ៊ានទី៨៖

វានឹងធ្វើទៅតាមដំណាក់កាលនៃការដំឡើង ហើយចាប់ផ្ដើម (reboot) ប្រព័ន្ធប្រតិប័ត្តការណ៍របស់អ្នក​សារឡើងវិញពី ២ ទៅ ៣ដង។

ជំហ៊ានទី៩៖

នៅពេលដែលម៉ាស៊ិនធ្វើការ Reboot នោះវានឹងធ្វើការ Boot ពី DVD ដូចដែរការ Boot លើកដំបូង។ សូម​កុំចុចរាល់ Key អំឡុងពេល Boot នោះ Windows 7 នឹងបន្តការដំឡើងដោយការ Boot ពី Hard Drive។

ជំហ៊ានទី១០៖

ក្រោយពីការ Reboot នោះកុំព្យូទ័ររបស់អ្នកនឹងធ្វើការរៀបចំសម្រាប់ការប្រើដំបូង។

ជំហ៊ានទី១១៖

ក្នុងដំណាក់កាលនេះ អ្នកត្រូវជ្រើសរើសឈ្មោះអ្នកប្រើប្រាស់ (user name) ហើយនិងឈ្មោះកុំព្យូទ័រ (computer name)។ ចុច Next ដើម្បីបន្ត។ User account ដែលអ្នកបានបង្កើតនៅពេលនេះ គឺជា Administrator account ដែលមានន័យថា ជាគណនីដែលមានសិទ្ធិសម្រាប់ការគ្រប់គ្រង Windows។

ជំហ៊ានទី១២៖

ជ្រើសរើសពាក្យសម្ងាត់ (password) និងពាក្យ Hint (password hint) សម្រាប់ការរំលឹកនូវការចងចាំ​របស់អ្នក។

ជំហ៊ានទី១៣៖

ចូរដាក់នូវ Product Key ដែលមានភ្ជាប់មកជាមួយនូវ Windows 7 ហើយចុច Next។ ករណីដែលអ្នកមិន​ដាក់បញ្ចូលនូវ Product Key អ្នកអាចបន្តទៅដំណាក់កាលបន្ទាប់។ ទោះជាយ៉ាងនេះក្ដី អ្នកអាចប្រើ Windows 7 បានត្រឹមតែ ៣០ថ្ងៃប៉ុណ្ណោះ (trail version)។ អ្នកត្រូវតែធ្វើអោយ Windows 7 មានលក្ខណៈ​ពេញ (full version) ក្នុងអំឡុងពេល ៣០ថ្ងៃ។ បើមិនដូច្នេះទេ អ្នកមិនអាចប្រើ Windows 7 បានទេ។

ជំហ៊ានទី១៤៖

ដើម្បីជួយក្នុងការថែរក្សា ហើយនិងពង្រឹងនូវកុំព្យូទ័ររបស់អ្នក សូមជ្រើសរើសយក Use recommended setting។ (សម្រាប់ crack version សូមយក Ask me later)។

ជំហ៊ានទី១៥៖

ត្រង់កន្លែង Review your time and date setting សូមជ្រើសរើស តំបន់ពេលវេលា (time zone) កែតម្រូវ​កាលបរិច្ឆេទ ហើយចុច Next ដើម្បីបន្ត។

ជំហ៊ានទី១៦៖

កន្លែង Select your computer’s current location នេះ សូមយក Home network ប្រសិនបើជាការប្រើ​នៅផ្ទះ។

ជំហ៊ានទី១៧៖

Windows នឹងធ្វើការបញ្ចប់នូវការកំណត់សម្រាប់កុំព្យូទ័រ ហើយធ្វើការចាប់ផ្ដើមសារឡើងវិញ (restart)។

ជំហ៊ានទី១៨៖

ក្រោយពីបញ្ចប់ការ Restart Windosw 7 នឹងចាប់ផ្ដើម Boot។

ជំហ៊ានទី១៩៖

ពេលនេះអ្នកអាចទទួលបាននូវផ្ទាំង Log on។ គ្រាន់តែវាយនូវលេខសម្ងាត់ (password) ហើយចុច Enter រឺក៏ចុច Arrow ដើម្បីចាប់ផ្ដើម Windows 7 ជាលើកដំបូង។

ជំហ៊ានទី២០៖

ក្រោយពេលដែលអ្នកបាន Log ចូល Windows 7 អ្នកនឹងឃើញនូវរូបភាព Desktop ដូចរូបភាពខាង​ក្រោម។ ត្រង់ចំនុចនេះ អ្នកអាចចាប់ផ្ដើមប្រើកុំព្យូទ័របានហើយ។ ទោះជាយ៉ាងនេះក្ដី វានៅមិនទាន់មាន​ភាពពេញលេញនៅលើយទេ។ អ្នកត្រូវប្រាកដថា Hardware ត្រូវបានដំឡើងយ៉ាងត្រឹមត្រូវ ហើយនឹង​ឧបករណ៍ចាំបាច់ត្រូវបានដំឡើង។ ចូរកំណត់នៅក្នង Device manager។

ជំហ៊ានទី២១៖

ចូលទៅ Device manager ដោយចុច Start Menu -> Control Panel -> System and Security -> System -> Device Manager។ អ្នកនឹងឃើញរាល់តារាង Hardware ដូចដែលបានបង្ហាញក្នងរូបភាពខាងក្រោម។ សូមធ្វើការត្រួតពិនិត្យថាតើវាមានសញ្ញាឧទានពណ៌លឿងនៅក្បែរ Device ទាំងនោះដែររឺទេ។ ឧ. Multimedia Audio Controller នៅក្នងរូបភាពខាងក្រោម។ វាបង្ហាញថា Driver មិនត្រូវបានដំឡើង​សម្រាប់ឧបករណ៍នោះទេ។
សូមធ្វើការដំឡើងនូវ Driver សម្រាប់ឧបករណ៍នេះ។ ដើម្បីធ្វើដូច្នេះ សូមចុច Mouse ស្ដាំ (right click) នៅលើឧបករណ៍ដែលមានសញ្ញាឧទានពណ៌លឿង។ ឧ. Multimedia Audio Controller -> Update Driver Software…

ជំហ៊ានទី២២៖

អ្នកអាចជ្រើសរើសយក “Search automatically for updated driver software” រឺក៏ “Browse my computer for driver software”។ ប្រសិនបើអ្នកមាន CD Driver រឺ USB Drive សូមយក browse my computer for driver software។ Windows 7 នឹងធ្វើការស្វែងរក និងដំឡើង Driver ពី CD រឺមួយអ្នកអាចជ្រើសរើស​ទីតាំងដោយខ្លួនឯង។
នៅពេលដែលអ្នកបានដកនូវសញ្ញាឧទានព័ណលឿងចេញពី Device manager ពេលនោះ Windows 7 របស់អ្នកនឹងត្រូវបានកំណត់អោយពេញលេញ។

ជំហ៊ានទី២៣៖

ដំណាក់បញ្ចប់ សូមត្រួតពិនិត្យថាតើ Windows 7 របស់អ្នកមានលក្ខណៈពេញ (full version) ហើយរឺនៅ។ ចុច Start Menu -> Control Panel -> System and Security -> System។ អ្នកឃើញផ្ទាំងដូចរូបភាព​ខាងក្រោម។ នៅខាងក្រោម អ្នកនឹងបានឃើញ Windows is ativated ជាមួយនឹង Product ID របស់អ្នក។ មានន័យថាការចម្លង Windows 7 របស់អ្នកមានលក្ខណៈពេញលេញ (full version)។

1 comments:

  1. If someone need windows 7 key that i suggest you go site www.vanskeys.com to got. It provide 100% working according my experience to share.

    ReplyDelete