Ads 468x60px

សិស្សរៀនក្រៅសាលា ស្នា​ដៃមិនចាញ់សិស្ស រៀនក្នុងសាលាដែរតើ................!! ...!!!

Saturday, October 18, 2014

ចំណុចសំគាល់ទាំង ១០ យ៉ាងនៅពេលដែលកុំព្យូទ័រមានបញ្ហា




ក្នុងថ្ងៃនេះសំបុករៀនមានចំណុច១០
យ៉ាងដែលទាក់ទង់និងកុំព្យូទ័រហើយចំណុចនេះនិយាយពីបញ្ហារបស់កុំព្យូទ័រ
ចំណុចទី១៖
កុំព្យូទ័ររបស់លោកអ្នកដំណើរការយឺតខុសពីធម្មតាវាពិតជាត្រឹមត្រូវនៅពេលកុំព្យូទ័រលោកអ្នក មានពពួក Viruses, Worm ,Trojan ឬក៏ការវាយប្រហារផ្សេងៗទៀត ដំណើរការណ៍គឺវាទាញយកនូវធនធានរបស់ CPU និង RAM ច្រើនណាស់ ដូច្នោះហើយទើបធ្វើឲ្យប្រព័ន្ធកុំព្យូទ័ររបស់អ្នកយឺតខុសពីធម្មតា។

ចំណុចទី២៖ កុំព្យូទ័ររបស់អ្នកមាននូវ Message លោតបង្ហាញចេញមកជាញឹកញយ ឬក៏មាន Message ផ្សព្វផ្សាយនូវវត្ថុផ្សេងៗ
សញ្ញាទាំងនេះមានន័យថា កុំព្យូទ័ររបស់លោកអ្នក មាននៅដំណើរការណ៍របស់
malware
, spyware ឬ adware ។
ចំណុចទី៣៖ នៅពេលលោកអ្នកភ្ជាប់ទៅកាន់ Internet  Windows ឬ Browser បង្ហាញនូវផ្ទាំង ជាច្រើនដែលលោកអ្នកមិនដែលបានស្នើសុំ
មានការរំខានជាច្រើនដែលត្រូវបានបង្កើតឡើង ដើម្បីភ្ជាប់លោកអ្នកទៅកាន់ Website ដែលអ្នកមិនចង់ទៅ ឬក៏បង្ហាញនូវការបញ្ឆោតផ្សេងៗ។ ជាធម្មតាវាអាចកើតមានឡើងនៅពេលលោកអ្នកស្វែងរកនូវអ្វីមួយក្នុង Search Engine ឬក៏វាយចូលទៅក្នុង URL នៅក្នុង Address bar

ចំណុចទី៤៖ លោកអ្នកមិនអាចភ្ជាប់ទៅកាន់ Internet ឬក៏ ភ្ជាប់បានក៏ប៉ុន្តែមានលក្ខណៈយឺតខ្លាំជាងធម្មតា
ការបាត់បង់នូវ Connectionn របស់ Internet វាក៏ជាអាការៈរបស់ពពួក Malware វាប្រហារផងដែរ។ បញ្ហានេះក៏អាចកើតមានដោយសារតែក្រុមហ៊ុនផ្តល់សេវាកម្ម Internet  ឬ Wireless Router និង Modem ផងដែរ។ ប្រសិនបើមានការវាយប្រហារពី Malware នោះគឺ Malware ធ្វើការភ្ជាប់ទៅកាន់ URL ឬ បើកនូវ connection ផ្សេងៗដែលអ្នកមិនដឹងដែលជាហេតុបណ្តាលឲ្យល្បឿន Internet ចុះថយ។

ចំណុចទី៥៖ កម្មវិធីកម្ចាត់មេរោគលែងបង្ហាញខ្លួន និង firewall ត្រូវបានបិទ
នេះក៏ជាសញ្ញាមួយរបស់ malware ផងដែរ គឺវាទៅបិទនូវរាល់សុវត្តិភាព នៅក្នុងកុំព្យូទ័ររបស់អ្នក និងកម្មវិធីសុវត្តិភាពដែលបានដំឡើងនៅក្នុងកុំព្យូទ័រទាំងអស់។
ចំណុចទី៦៖ កម្មវិធីមិនដំណើរការណ៍ នៅពេលដែលមានការប៉ះពាល់កម្មវិធីនៅលើ Sart Menu ឬ Desktop
គឺកម្មវិធីទាំងនោះឈប់ដំណើរការណ៍ ហើយកម្មវិធីផ្សេងៗចាប់ផ្តើមដំណើរការណ៍។ ក្នុងករណីនេះអាចបណ្តាលមកពីការដំឡើងនូវកម្មវិធីមិនបានល្អ និងការ Update តែប្រសិនបើករណីនេះកើតឡើងមិនទៀតទាត់នោះប្រហែលជាកុំព្យូទ័រមាន Malware ហើយជាពិសេសកើតឡើងនៅពេលដែលលោកអ្នកព្យាយាមបើក នូវកម្មវិធីសុវត្តិភាពផ្សេងៗ និង ការព្យាយាម fix នូវ Malware។

ចំណុចទី៧៖ កុំព្យូទ័រលោកអ្នកមាននូវកម្មវិធីថ្មីៗ


ប្រសិនបើកុំព្យូទ័រលោកអ្នកមាននូវកម្មវិធីនៅលើ Desktop ដែលត្រូវបាន download ហើយដំឡើង ដោយមិនការយល់ព្រមពីអ្នក នោះកុំព្យូទ័ររបស់អ្នកមានការឆ្លងមេរោគហើយ។ ជាធម្មតាកម្មវិធីទាំងនេះមានផ្ទុកនូវទិន្នន័យមិនល្អ ហើយមានការលំបាកនៅក្នុងការ Uninstall ជាងកម្មវិធីធម្មតា។
ចំណុចទី៨៖   ឯកសារលោកអ្នកមានការផ្លាស់ប្តូរទីតាំង
មាននូវប្រភេទ malware ខ្លះគឺបង្កើតឡើងដើម្បីលុប ឬ Encrypt នូវព័ត៌មានរបស់អ្នក។ ម្យ៉ាងវិញទៀតទិន្នន័យលោកអ្នកត្រូវបានផ្លាស់ប្តួរពីកន្លែងមួយ ទៅកាន់កន្លែងមួយផ្សេងទៀតដោយមិនដឹងខ្លួន។
ចំណុចទី៩៖ កុំព្យូទ័រលោកអ្នកមាននូវការលឺសំឡេងជាភាសាចម្លែកមួយ ឬក៏មាននូវព័ត៌មានដែលមានអក្សរជាភាសាមួយដែលអ្នកមិនបានជួបពីមុនមក និងមិនបានដាក់។


ចំណុចទី១០៖ កុំព្យូទ័ររបស់អ្នកមានចាប់ផ្តើមនូវសកម្មភាពដោយខ្លួនឯង ឬ ផ្ញើនូវ Email ទៅកាន់អ្នកដទៃដោយមិនដឹងខ្លួន។

0 comments:

Post a Comment