ប្រភពមកពីhttp://porpok.com/
ការដំឡើងកម្មវិធី Multifox ៖
- បើក Firefox browser រួចចុចលើ Firefox បន្ទាប់មក click ពាក្យថា “Add-ons” ដូចរូប
- បំពេញពាក្យ “Multifox” ក្នុងប្រអប់ស្វែងរក រួចចុចគ្រាប់ចុច Enter នៅលើក្ដារចុច
- ជ្រើសរើស Multifox 2.0.7 និងចុច button “Install“
ក្រៅពីវិធីខាងលើអ្នកអាចចូលទៅកាន់តំណភ្ជាប់នេះក៏បាន Install Multifox for Firefox (សម្រាប់អ្នកដែលកំពុងឈរនៅលើ Firefox) ។
ការប្រើប្រាស់ ៖
- បន្ទាប់ពីដំឡើងរួច កម្មវិធី firefox របស់អ្នកនឹងទទួលបានដូចរូបខាងក្រោម
- ដូចរូបខាងលើចុចលើ Button របស់ Multifox និងយក New (ឬប្រើ shortcut Ctr+Alt+M ) ដើម្បីបើកការប្រើប្រាស់ថ្មី (profile)
- បន្ទាប់មកអ្នកនឹងទទួលបាន Profile 2, Profile 3 និងជាបន្តបន្ទាប់ទៅតាមចំនួនដែលអ្នកបើក ។ ស្ថិតនៅលើ Profile នីមួយៗអ្នកក៏អាចធ្វើការលុប និងកែឈ្មោះដើម្បីងាយស្រួលសំគាល់ផងដែរ
- ក្រៅពីនេះ សម្រាប់ការចល័តទៅមករវាង Profile នីមួយៗ អ្នកគ្រាន់តែចុចទៅលើឈ្មោះ Profile នោះអ្នកនឹងអាចចូលទៅកាន់ Profile នោះដោយស្វ័យប្រវត្តិ
តាមរយៈកម្មវិធីបន្ថែមនេះ យើងខ្ញុំជឿថា ពេលនេះកុំព្យូទ័ររបស់អ្នកអាចចែករំលែកសម្រាប់មិត្តភ័ក្ដិ ចូលប្រើបណ្ដាញសង្គម Facebook ក៏ដូចជា បណ្ដាញសង្គមផ្សេងៗទៀត និងចូលប្រើអ៊ីមែល នៅលើកម្មវិធី Firefox ក្នុងពេលតែមួយ ស្របពេលដែលលោកអ្នកកំពុងតែប្រើដែរ ៕
0 comments:
Post a Comment